ដោយ៖ ថាច់ រតន
![]() |
ព្រះតេជព្រះគុណ អៀង សុខធឿន |
នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នេះ មជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម
និង អង្គការសមាគមខ្មែរកម្ពុជាក្រោមប្រចាំកម្ពុជា បានប្រារព្ធពិធីបង្សុកូលប្រគេនព្រះវិញ្ញាណក្ខន្ធព្រះវីរសមណ
ព្រះតេជព្រះគុណ អៀង សុខធឿន នៅវត្តទ្រនុំជ្រឹង ខេត្តកណ្ដាល ។
ការអនិច្ចធម្មរបស់ព្រះអង្គគិតមកទល់នឹងបច្ចុប្បន្ននេះបានគម្រប់៩ឆ្នាំហើយ
ប៉ុន្តែមិនទាន់វែកមុខឃាតកដែលសម្លាប់ព្រះអង្គឃើញនៅឡើយទេ បើទោះបីជាមានការស្នើ
ឬ ជំរុញពីអង្គការសមាគមខ្មែរកម្ពុជាក្រោម ទៅរដ្ឋាភិបាលយ៉ាងណាក៏ដោយ ។
ជាងរៀងរាល់ឆ្នាំមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ដែលមានឯកឧត្ដម យន្ត
ថារូ ជាប្រធានតែងតែដឹកនាំអង្គការសមាគមខ្មែរកម្ពុជាក្រោមទាំងអស់ប្រចាំកម្ពុជា
រៀបចំប្រារព្ធពិធី និង និមន្តព្រះសង្ឃបង្សុកូលជួនព្រះវិញ្ញាណក្ខន្ធព្រះតេជព្រះគុណ
អៀង សុខធឿន ពុំដែលខានឡើយ ។
ព្រះតេជព្រះគុណ អៀង សុខធឿន
ព្រះអង្គជាព្រះសង្ឃខ្មែរក្រោម មានស្រុកកំណើតនៅស្រុកបាយឆៅ ខេត្តឃ្លាំង
ដែនដីកម្ពុជាក្រោម
ព្រះអង្គនិមន្តមកប្រទេសកម្ពុជាហើយក៏បានទៅគង់អាស្រ័យនៅវត្តទ្រនុំជ្រឹង
ខេត្តកណ្ដាល ។ ឆ្នាំ២០០៧ព្រះអង្គបានចូលរួមបាតុកម្មនៅមុខស្ថានទូតយួន
នាក្រុងភ្នំពេញ
ដើម្បីទាមទារឲ្យរដ្ឋាភិបាលកុម្មុយនិស្តយួនគោរពសិទ្ធិសេរីខ្មែរក្រោម និង
ដោះលែងសមណនិស្សិតសាលាបាលីជាន់ខ្ពស់ខេត្តឃ្លាំង
ដែលត្រូវអាជ្ញាធរយួនចាប់ផ្សឹកដាក់ពន្ធនាគារ ។
ការបាតុកម្មនៅមុខស្ថានទូតយួននេះ បានផ្ទុះឡើងអំពើហិង្សាមួយ
ដោយពួកកងកម្លាំងសមត្ថកិច្ចបានប្រើដំបងវាយសំពងមកលើព្រះសង្ឃខ្មែរក្រោមដែលចូលរួមក្នុងបាតុកម្ម
ក្នុងនោះក៏មានកម្លាំងខាងព្រះសង្ឃវត្តឧណ្ណាលោមដែលបញ្ជាដោយ សៅរ៍
ចន្ទថល្ល ឲ្យចេញមកវាយទៅលើព្រះសង្ឃខ្មែរក្រោម
ដែលបណ្ដាលឲ្យព្រះសង្ឃខ្មែរក្រោមរងរបួសជាទម្ងន់
ដោយមានព្រះសង្ឃអង្គខ្លះបែកព្រះកេស ភ្នែក និង ច្រមុះ ។
ព្រឹត្តិការណ៍ឆ្នាំ២០០៧នេះ ត្រូវបានមតិសាធារណជនយល់ឃើញថា
ពួកកម្លាំងសមត្ថកិច្ច និង
ពួកមន្ត្រីសង្ឃមួយចំនួនដែលបានបញ្ជាកម្លាំងចេញមកវាយព្រះសង្ឃខ្មែរក្រោមនោះ
គឺជាពួកទីងមោងដែលនៅក្រោមការបង្កាប់បញ្ជារបស់អាយ៉ងក្រុងហាណូយ ។
ពិធីបង្សុកូលប្រគេនព្រះវិញ្ញណក្ខ័ន្ធព្រះតេជព្រះគុណ អៀង សុខធឿន |
បន្ទាប់ពីការបាតុកម្មរួចស្រេចហើយ
ព្រះតេជព្រះគុណ អៀង សុខធឿន ព្រះអង្គបាននិមន្តមកវត្តសាមគ្គីរង្សី (វត្តខ្មែរកម្ពុជាក្រោម) ក្រុងភ្នំពេញ
ហើយបានចូលថ្វាយបង្គំ ព្រះវិជ្ជារតនបញ្ញោមហា យឿង សិន
ដែលជាព្រះចៅអធិការវត្តសាមគ្គីរង្សីនាពេលនោះ
ដើម្បីលានិមន្តទៅវត្តទ្រនុំជ្រឹង ខេត្តកណ្ដាលវិញ ។
ពេលដែលព្រះអង្គបាននិមន្តទៅដល់វត្តទ្រនុំជ្រឹងវិញហើយ
ស្រាបតែព្រឹកឡើងក៏កើតមានហេតុការណ៍មួយដែលធ្វើឲ្យខ្មែរក្រោមនៅទូទាំងពិភពលោក
មានការរន្ធត់ ញាប់ញ័រ និង មិនអាចទទួលយកបានឡើយនូវអំពើព្រៃផ្សៃ ឃោរឃៅ
អមនុស្សធម៌ របស់ពួកក្រុមដែលបញ្ជាឲ្យមកធ្វើឃាតដោយអា កសម្លាប់ព្រះអង្គ
ទាំងភេទជាសង្ឃ ដែលជាឧត្ដមភេទ
ភេទដែលជាតិសាសន៍ដែលកាន់ព្រះពុទ្ធសាសនានៅលើសាកលលោកគោរពបូជា ។
រហូតមកទល់ពេលនេះ
មិនទាន់មានការស៊ើបអង្កេតណាមួយ
ដែលបញ្ជាក់ច្បាស់ថាជនណាជាអ្នកនៅក្រោយខ្នងក្នុងករណីឃាតកម្មនេះនៅឡើយទេ
ប៉ុន្តែសាធារណជនតែងតែចាត់ទុកថារដ្ឋាភិបាលកុម្មុយនិស្តក្រុងហាណូយជាអ្នកនៅពីក្រោយខ្នងករណីនេះ
៕
EmoticonEmoticon